ប្រធានអង្គការ WHO បញ្ជាក់ថា មេរោគ COVID-19 នៅតែជាភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនៃការព្រួយបារម្ភរបស់អន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ វីរុសរាតត្បាតសកល COVID-19 នៅតែជាភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនៃការព្រួយបារម្ភរបស់អន្តរជាតិ នេះបើតាមការអះអាងរបស់អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។

ការអះអាងបែបនេះរបស់លោក ថេត្រូស ធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងសកលលោក កើនឡើងលើស៣.៤លានករណី ជាមួយនឹងអត្រាស្លាប់កើនឡើងជិត២៤ម៉ឺននាក់ និងច្រើនជាង១លាននាក់ផ្សេងទៀតជាសះស្បើយ នេះបើយោងតាមស្ថិតិចុងក្រោយរបស់គេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។

ថ្លែងនៅក្នុងសន្និសិទកាសែតខ្លីមួយក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការ WHO រូបនេះបានអះអាងដែរថា សហភាពអឺរ៉ុបនឹងរៀបចំកិច្ចសន្និសិទមួយ នាសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកមូលនិធិសម្រាប់ការស្រាវជ្រាវក្នុងការស្វែងរកវ៉ាក់សាំងការពារជម្ងឺ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner