អភិបាលខណ្ឌចំការមន ដឹកនាំមន្ត្រីមូលដ្ឋានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយមន្ត្រីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ។

ក្នុងសកម្មភាពចែកអំណោយខាងលើនេះ រដ្ឋបាលខណ្ឌចំការមន បានរៀបចំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឲ្យប្រជាពលរដ្ឋ ទទួលម្ដងចំនួន ២០គ្រួសារ និងរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា និងបានថែរក្សាអនាម័យអោយខ្ជាប់ខ្ជួន ដើម្បីចូលរួមក្នុងទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខណ្ឌ សម្រាប់រៀបចំពិធីចែកអំណោយខាងលើនេះ និងសូមគោរពជូនឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ អោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner