ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន នាំយកថវិកាមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខបុណ្យសពស្រ្តីរងគ្រោះ ដែលស្លាប់ដោយខ្សែភ្លើងឆក់ ដោយទង្វើប្តីតិរិច្ឆាន

អត្ថបទដោយ៖
Kien Sereyvuth

    នៅព្រឹកថ្ងៃទី ៤ខែមេសាឆ្នាំ២០២១ នេះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  បានចាត់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តបាត់ដំបង នាំយកថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន៖អង្ករ ចំនួន៥០គីឡូក្រាម, មី២កេស,ទឹកបរិសុទ្ធ១០កេស ទឹកក្រូច០២កេស និងថវិកា១០លានរៀលនិងដោយឡែក សាខា ខេត្ត ក៏បានចូលរួមថវិកា ចំនួន  ៥០ម៉ឺនរៀលផងដែរ។ដើម្បីចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតចំពោះករណីឃាតកម្មដោយប្រើខ្សែភ្លើងឆក់បណ្តាលស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ  ជា ចន្ទរចនា អាយុ៣០ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១  ស្រុកសង្កែ កាលពីរសៀលថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ ម្សិលម៉ិញនេះ។

      ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង ក៏បានពាំនាំនូវប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី- ហ៊ុនសែន ក្នុងការចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែង ជាមួយ ក្រុមគ្រួសារសព ដែលបានបន្សល់ទុកឲ្យកូនស្រី ០២នាក់ រស់នៅទាំងកំព្រា ហើយត្រូវជីដូនយកទៅចិញ្ចឹម មើលថែ។និងសូមឱ្យដួងវិញ្ញាណក្ខន្ធសពបានស្ងប់ទៅកាន់សុគតិភពកុំបីឃ្លាត។

      ជាមួយគ្នានេះឯកឧត្តម បណ្ឌិត ក៏បានលើកទឹកចិត្តដល់កូនស្រីទាំង០២ នាក់ ត្រូវតស៊ូខិតខំរៀនសូត្រដើម្បីធ្វើឲ្យជីវិតរស់នៅបានប្រសើរនិងបន្តមើលថែទាំ ជីដូនឱ្យបានល្អនៅថ្ងៃខាងមុខ។

            សូមបញ្ជាក់ផងដែរថាតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា៖ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ០៣រសៀល ថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ត្រង់ចំណុចក្បែរស្ពាននាគ ស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១  ស្រុកសង្កែ  ខេត្តបាត់ដំបង។ ស្ត្រីរងគ្រោះរហូតបាត់បង់ជីវិត គឺដោយសារតែបុរសជាប្តីតិរិច្ឆានជាជនបង្ក ឈ្មោះ ពេជ្រ ធារ៉េត  អាយុ៣១ ឆ្នាំ ។ ប្រពន្ធរងគ្រោះឈ្មោះ ជា ច័ន្ទរចនា អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ និងមានកូនស្រីក្នុងបន្ទុក០២នាក់។ តាមសម្តីអ្នកជិតខាងឲ្យដឹងថា៖កន្លងមក ប្តីប្រពន្ធនេះ រស់នៅដោយមិនចុះសម្រុងនឹងគ្នា ហើយក៏ធ្លាប់ប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថានៅចំពោះមុខសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើង នៅក្នុងផ្ទះទាំងថ្ងៃមែន។ប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះ។តែជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះទើបបណ្តាលអោយឆក់ស្លាប់តែម្តងទៅ៕( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner