អង់គ្លេស​ផ្អាក​ការសាកល្បង​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើ​កុមារ​ ​ព្រោះ​បញ្ហា​កំណក​ឈាម​

ការសាកល្បង​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើ​កុមារ​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​ផ្អាក​ ​ខណៈ​ដែល​ក្រុម​និ​យ​ត​ករ​ពិភពលោក​កំពុង​ពន្លឿន​ការ​វាយ​តម្លៃ​លើបញ្ហា​កំណក​ឈាម​ក​ម្រ​លើ​មនុស្ស​ពេញវ័យ​ ក្រោយចាក់វ៉ាក់សាំងនេះ នេះ​បើ​តាម​សកលវិទ្យាល័យ​ ​Ox​ford​ ​បញ្ជាក់​ ​កាលពី​ថ្ងៃ​អង្គា​រ៍ ​ទី​៦​ ​មេសា​ម្សិលមិញ​។

សកលវិទ្យាល័យ​ដែល​បាន​ជួយ​លើ​កិច្ចការ​ងារ​ផលិត​វ៉ាក់សាំង​ដ៏​សកម្ម​មួយ​នេះ​បាន​បញ្ជាក់​ ​តាមរយៈ​សេចក្តីថ្លែង​ការ​មួយ​ថា​ ​ពុំ​មាន​កង្វល់​លើ​សុវត្ថិភាព​ ​ក្នុង​ពេល​សាកល្បង​ទេ​ ​ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ ​បារម្ភ​ពី​ការ​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​កំណក​ឈាម​ ​ដោយ​ប​ញ្ជាក់​ថា​ ​រង់ចាំ​ទិន្នន័យ​បន្ថែម​ទៀត​ពី​ទីភ្នាក់ងារ​និយតកម្ម​ផលិត​ផលិត​ថែរក្សា​សុខភាព​និង​ថ្នំា​ពេទ្យ​របស់​អង់គ្លេស​ហៅ​កាត់​ថា​ ​M​H​R​A​ ​មុន​ពេល​ចាប់ផ្តើម​ការសិក្សា​បន្ត​ទៀត​។​

​ប្រភព​បន្ថែម​ទៀត​ថា​ ​«​អាណាព្យាបាល​និង​កុមារ​គួរតែ​បន្តទៅ​ចូលរួម​តាម​កា​រណាត់​ទាំងអស់​ ​ហើយ​អាច​ទាក់ទង​ទៅ​ទីតាំង​សាកល្បង​ចាក់​វ៉ាក់សាំង​ ​ប្រសិនបើ​មាន​សំណួរ​អ្វី​នោះ​»​។​

​M​H​R​A​ ​បាន​រាយការណ៍​កាលពី​ចុង​ស​ប្តា៍​ថា​ ​មាន​ករណី​កំណក​ឈាម​៣​០​នាក់​ ​ក្នុង​នោះ​ ​៧​នាក់​បាន​ស្លាប់​ ​ក្នុងចំណោម​មនុស្ស​១​៨​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​អង់គ្លេស​។​ ​ប៉ុន្តែ​ទីភ្នាក់ងារ​ថ្នាំពេទ្យ​នៅ​អឺរ៉ុប​មួយ​នេះ​បាន​បញ្ជាក់​ថា​ ​ខ្លួន​មិនទាន់​ឈាន​ដល់​ការ​សម្រេច​ចុងក្រោយ​ទេ​ ​ហើយ​ការ​ត្រួតពិនិត្យ​នៅតែ​បន្ត​ធ្វើឡើង​៕​ ប្រភពពីបាងកកប៉ុស្តិ៍


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner