អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងលោក ម៉ៅ អាយុទ្ធ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

អត្ថបទដោយ៖
ធី ដា

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវគេអះអាងថា លោកបានឆ្លងជំងឺកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាប្រចាំ ឬញឹកញាប់ ជាមួយលោក ម៉ៅ អាយុទ្ធ ចាប់ពីថ្ងៃទី២០មីនា ដល់ថ្ងៃទី៤មេសា ត្រូវប្រញាប់ទៅធ្វើតេស្ដ។

បើសិនជាអ្នកមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ នាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជីវករ សន្តិសុខ និងអ្នកធ្លាប់ទៅផ្សារអូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាច្រើននាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយអាជ្ញាធរបានបិទអាជីវកម្មនៅផ្សារអូរឬស្សីទាំងស្រុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃសទី៤មេសាដល់ថ្ងៃ១៧មេសាឆ្នាំ២០២១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner