ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវានៅហាងពិសីកាត់សក់ នៅខណ្ឌទួលគោក ត្រូវប្រញាប់ទៅធ្វើតេស្ដ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅទទួលសេវាកាត់សក់, អ៊ុតសក់ ឬសេវាផ្សេងៗពីហាង ពិសីកាត់សក់បុរស-នារី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០១ ផ្លូវលេខ ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២០មីនា ដល់ថ្ងៃទី៤ មេសា ឆ្នាំ២០២១ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ មូលហេតុ ត្រូវអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បញ្ជាក់ថា មានជាងអ៊ុតសក់នៅទីនោះឆ្លងជំងឺកូវីដ-១៩។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ការធ្វើតេស្ដអាដទៅធ្វើនៅទីតាំង វិទ្យាល័យបាក់ទូក,ទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។