សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសលើកលែងការបង់ការប្រាក់រយៈពេល១ខែសម្រាប់អ្នកជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃសទី៧មេសាឆ្នាំ២០២១ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយអំពី «អន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីគាំពារដល់អតិថិជនក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩» ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលបន្ថែមទៀត ដល់អតិថិជនដែលរងផល់ប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងគ្រាដ៏លំបាកនេះ។

ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនោះ សមាគមទាំងពីរ បានដាក់ចេញនូវគោលការមួយចំនួនដូចជា ៖

ទី១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេល១ខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ បើសិនជាអតិថិជនយល់ព្រម រួមទាំងការពន្យាការបង់ប្រាក់ដើមរយៈពេល៣ខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្ដវិជ្ជមានកូវីដ-១៩ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

ទី២ សម្រាប់អតិថិនជនដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិបើសិនជាអតិថិនជនយល់ព្រម រួមទាំងការពន្យាការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល១ខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

ទី៣- បន្តធ្វើការផ្ដល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ទី៤- បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

ទី៥ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទូ១ សម្រាប់រស់នៅ និងទី៦- ផ្ដល់ការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាននីមួយៗ។គឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner