ថ្ងៃនេះ! ថៃ​​​ឆ្លងកូវីដ១៩​ ចំនួន​៣​៣​៤​នាក់​ទៀត​ ​មាន​ទាំង​រដ្ឋមន្ត្រី​ម្នាក់​ដែរ​

នៅ​ថ្ងៃពុធ​ ​ទី​៧​ ​មេសា​ ​២​០​២​១​នេះ​ ​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៣​៣​៤​នាក់​បន្ថែម​ទៀត​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ​លោក​ក៏បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ពី​បុគ្គលិក​ក្រសួង​ដែរ​។​

​លោក​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ S​a​k​say​am​ C​h​i​d​c​h​ob ​ដែល​ក៏​ជា​អគ្គលេខាធិការ​គណបក្ស​ B​hum​j​a​i​thai​ ​បាន​ឆ្លង​ជំងឺ​នេះ​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៊ូ​រី​រ៉ា​ម់​។​ ​លោក​បាន​តេ​ស្ត​កាល​ពីម្សិលមិញ​ដែរ​ ​តែ​អវិជ្ជមាន​ ​តែ​ព្រឹកមិញ​នេះ​ ​លោក​បាន​ឡើងក​ម្តៅ ​មាន​គ្រុន​ផង​ ​ក៏​ទៅ​តេ​ស្ត​ម្តងទៀត​ ​ហើយ​លទ្ធផល​បង្ហាញ​ថា​ ​លោក​វិជ្ជមាន​កូ​វី​ដ​១​៩​។​

​រដ្ឋបាល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​ ​អ្នក​វិជ្ជមាន​ទាំង​៣​៣​៤​នាក់​ថ្មី​ ​មាន​៧​នាក់​ប៉ុណ្ណោះ​ដែល​ជា​ករណី​នាំចូល​នោះ​។​ ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​២​៩​៩​០​៥​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner