ឯកឧត្តម វេង សាខុន ទទួលជួបនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង តាមរយ:ទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ជាក់ស្តែងក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន ៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥ លានអ៊ឺរ៉ុ ។

ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន ៣ ដែលក្រសួងបាននិងកំពុងអនុវត្តគឺ៖ ទី១- ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព (CaPFish Aquaculture) ២៥ លានអឺរ៉ូ ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ ទី២- គម្រោងថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុបចំនួន ១១,៥ លានអ៊ឺរ៉ុ នីងគម្រោងទី៣ គឺគម្រោង “ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ដែលបានធ្វើសហការហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោងទាំង៣ ព្រោះវាបាននិងកំពុងចូល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យជលផលចំទិសដៅ សមស្របតាមសភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោង ទុកគឺការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner