កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យសារាចរណ៍ និងសេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល ស្ដីពីកូវីត១៩

អត្ថបទដោយ៖
ជា សេឌី

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្ដីពីបញ្ហាប្រឈម នៃការរីករាលដាលជំងឺឆ្លងកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ  ដែលបច្ចុប្បន្ននៅមិនទាន់មានភាពធូរស្រាលនៅឡើយ។  ដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩  រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំដែលមានការអញ្ជើញចូលរួម ពីអស់លោក  លោកស្រី មន្ត្រីនៃមន្ទីរពាក់ព័ន្ធ លោកមេឃុំ ចៅសង្កាត់ ក្នុងគោលបំណង ផ្សព្វផ្សាយអនុក្រឹត្យ សារាចរណ៍ណៃនាំនិងសេចក្ដីសម្រេចនានា របស់រាជរដ្ឋាភិបាល នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ ។

     ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើក ឡើងថា៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះមានសារៈសំខាន់ណាស់ ដើម្បីឱ្យអស់លោក លោកស្រី យកទៅធ្វើការផ្សព្វផ្សាយបន្តដល់ស្រទាប់មហាជនតាមទីសាធារណៈ និងមូលដ្ឋានរបស់ខ្លួន ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ជាពិសេសនៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិក្នុងគោលបំណងធានាការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ  សណ្តាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរិមានូវផលប៉ះពាល់ នៃការឆ្លងរីករាលដាលជំងឺឆ្លងកូវី១៩ ដ៏កាចសាហាវនេះ។

    ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បន្តថា នៅក្នុងបរិការណ៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  ដែលប្រទេសជាតិយើងបាន និងកំពុងបន្តប្រឈម នឹងហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលកូវី១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចលេខ ៤៤ សសរ ស្ដីពីការហាមឃាត់ ការធ្វើដំណើរនិងការបិត រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីត១៩ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ ចូល ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី ៧ ខែមេសា រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រ នៃខេត្តមួយទៀត៕ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner