អាជ្ញាធរជាតិអប្សរាសម្រេចបិទការទស្សនាប្រាសាទនានានិងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរម្មណីយ៍ដ្ឋានអង្គររយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩

យោងតាមសេចក្តីជូនដំណឹងរួម របស់អាជ្ញាធរជាតិអប្សរាបាន​ជូន​ដំណឹងនៅថ្ងៃទី៧ខែមេសានេះដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមន៍មគ្គុ​ទេសក៏​ទេស​ចរណ៍ សមាគមន៍​ដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវជាតិ-អន្តរជាតិ សាធារណជនអោយបានជ្រាបថា យោងតាមសេចក្តី​សម្រេច​​របស់រាជារដ្ឋាភិបាលចុះថ្ងៃទី៦ខែមេសាឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង​ការបិទរម្ម​ណី​យ៍ដ្ឋានទេស​ចរណ៍​នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការ​ឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ អាជ្ញាធរជាតិ​អប្សរា​និងគ្រឹះ​ស្ថាន​អង្គរនិងសម្រេចបិទការចូលទស្សនាប្រាសាទនានានិងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុង​រម្មណី​យ៍ដ្ឋាន​អង្គររយៈ​ពេល​១៤ថ្ងៃគិតចាប់ពីថ្ងៃទី៧ខែមេសាដល់ថ្ងៃទី២០ខែមេសាឆ្នាំ២០២១៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner