គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដាក់ចេញគោលការណ៍ជូនអតិថិជនដូចខាងក្រោម

អត្ថបទដោយ៖
AMS OneMinute

១. អតិថិជនដែលឆ្លងជំងឺកូវីដ១៩៖ លើកលែងការបង់ការប្រាក់ និងការផាកពិន័យរយៈពេលមួយខែ និងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២. អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងការផាកពិន័យ។

៣. បន្តផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឱ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩

៤. បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥. រៀបចំឥណទានឡើងវិញ និងលើកលែងរាល់ការផាកពិន័យ សម្រាប់អតិថិជន ដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ។

៦. ផ្តល់ការអនុគ្រោះសម្រាប់អតិថជន ដែលទទួលមរណភាពដោយជំងឺកូវីដ១៩ តាមលទ្ធភាពរបស់គ្រឹះស្ថាននីមួយៗ។

ads banner