ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ៨ទីតាំង ក្នុងការអនុវត្តសេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ ឆ្លងខេត្ត និងការ​បិទ​រមណីយដ្ឋាននៅបន្ទាយមានជ័យ

អត្ថបទដោយ៖
ជា សេឌី

ប៉ុស្តិ៍ត្រួតពិនិត្យ៨ទីតាំង ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដាក់ក្នុងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១  នៅក្នុងភូមិសាស្ត្រខេត្ត ។   ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រី កងកម្លាំងអនុវត្តសារាចរនេះ តាំងរាត្រីថ្ងៃទី៦ ខែមេសា ដល់ម៉ោងសូន្យរំលងអាធ្រាត្រថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

នៅរសៀលរថ្ងៃទី៧ខែមេសា  ឯកឧត្ដម អភិបាលខេត្តបានបន្តចុះនាំអំណោយរបស់រដ្ឋបាលខេត្តទៅជូនមន្ត្រីក្រុមប្រឹក្សា អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ពដែលឈរជើងប្រចាំការតាមប៉ុស្តីចំនួន៨ទីតាំងលើផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវជនបត់នៃព្រំប្រទល់ខេត្តបន្ទាយមានជ័យជាមួយខេត្តជិតខាង ។

    អំណោយរួមមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកា៨០ម៉ឺនរៀល ក្នុង១ទីតាំង នៃទីតាំងទាំង៨ ។

ទីតាំងទាំង៨នោះ គឺនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-បាត់ដំបង៣ទីតាំងលើផ្លូវជាតិលេខ៥,ផ្លូវខេត្តលេខ១៥៩សេ ស្រុកមង្គលបូរី ។និ ងលើផ្លូវជាតិលេខ៥៩ ស្រុកម៉ាឡៃ ។

   នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប១ទីតាំង លើផ្លូវជាតិលេខ៦ ស្រុកព្រះនេត្រព្រះ ។ នៅលើផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត១ទីតាំង (ត្រួតពិនិត្យជនបរទេស)នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-ខេត្តឧត្តរមានជ៏យ មាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួកនិងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក ។

    ចំពោះការត្រួតពិនិត្យនោះ ហាមលើយានយន្តដឹកអ្នកដំណើរនិងលក្ខណៈគ្រួសារដែលមានមនុស្សច្រើន  ហើយឆ្លងកាត់ច្រើនខេត្ត ។

   ប៉ុន្តែសម្រាប់យានយន្តដឹកទំនិញ  យានយន្ត ម៉ូតូនៃពលរដ្ឋនៅខេត្តជិតខាង ហើយមានមូលហេតុនិង បញ្ជាក់សមហេតុផល អាចធ្វើដំណើរឆ្លងកាត់បាន ៕ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner