អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើងហើយ

សៀមរាប៖ ក្រុមអ្នកជំនាញបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវដែលប្រើរយ:ពេល២ខែ គឺយើងចាប់ផ្តើមដំណើរការតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហុតមកដល់ពេនេះ បន្ទាប់មកយើងនឹងធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង ស្រះនេះយើងត្រូវជីកកាយយកអាចម៍ភក់ចេញពីបាតស្រះជម្រៅ ១ ម៉ែត្រ ដោយប្រើប្រាសអេស្កាវ៉ាទ័រ វាមានទទឹង ១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ ម៉ែត្រ វាមានរាងជាចតុកោណកែង មានទំនប់ហុំព័ន្ធជុំវិញ មានផ្លូវបង្ហូរទឹក១ចេញទៅប៉ែកចាងលិចផងដែរ។

លោក ធឿន សាខុន មន្ត្រីបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាមន្ត្រីគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងមុខប៉ែកខាងជើងប្រាសាទអង្គរវត្ត បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមេសានេះថា បច្ចុប្បន្ន ក្រុមការងារទាំងនេះ កំពុងបានចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហុតមកដល់ពេនេះ បាន១ខែជាងហើយ ក្នុងការស្រាវជ្រាវកំណាយនេះយើងសង្កេតឃើញមានរបាយអាចម៍ដីចាស់ៗ ដីខ្សាច់ ឥដ្ឋ និងក្រួសបាយក្រៀមជាដើម គឺជាគំហើញបានបញ្ជាក់ប្រាប់ថា នៅសម័យនោះ គេបានជីកយកអាចម៍ដីមកចាក់ទប់ធ្វើជាទំនប់ហើយ បន្ទាប់មកគេយកខ្សាច់មកដាក់រួច បានគេចាប់ផ្តើមដាក់ឥដ្ឋ និងក្រួសបាយក្រៀមថែម ដើម្បីទប់ទឹកបានជាប់ល្អប្រសើរ។ លោក បន្តថា យើងធ្វើកំណាយស្រាវជ្រាវជាមុនសិន ដើម្បីចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ថាតើវាមានទទឹងប៉ុន្មាន បណ្តោយប៉ុន្មាន ហើយរាងវាយ៉ាងម៉ិច នៅពេលយើងដឹងពីទំហំពិតប្រាកដហើយទើបចាប់ផ្តើមជួសជុលមើលពីស្ថានភាពខូចខាតជាក់ស្តែងតែម្តង ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រជីកយកអាចម៍ដី នឹងស្តារស្រះត្រពាំងសេះ ក្រុមការងារយើងធ្វើយ៉ាងត្រូវខិតខំយកចិត្តទុកដាក់និងការងារនេះឲ្យបានច្បាស់លាស់ជាមុនសិនទើបសម្រេចធ្វើវាបានល្អ។

លោក ធឿន សាខុន បានបញ្ជាក់ទៀតថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាដ៏យូរមួយ ដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះត្រពាំងសេះនេះ។ គឹយើងមិនអាចធ្វើលឿនពេកបានទេ ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។ ការជួសជុលពីកន្លែងមួយទៅកន្លែងមួយទៀត យើងត្រូវកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបបែបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបាននោះឡើយ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner