ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ៨ទីតាំងក្នុងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ ឆ្លងខេត្ត និងការបិទរមណីយដ្ឋាននៅបន្ទាយមានជ័យ

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ៖ ប៉ុស្តិ៍ត្រួតពិនិត្យ៨ទីតាំងត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដាក់ក្នុងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទីី៦ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រី កងកម្លាំងអនុវត្តសារាចរនោះតាំងរាត្រីថ្ងៃទី៦ខែមេសាដល់ ម៉ោងសូន្យរំលងអាធ្រាត្រថ្ងៃទី៧ខែមេសាឆ្នាំ២០២១។នៅរសៀលរថ្ងៃទី៧ខែមេសា ឯកឧត្ដម អភិបាលខេត្តបានបន្តចុះនាំអំណោយរបស់រដ្ឋបាលខេត្តទៅជូនមន្ត្រីក្រុមប្រឹក្សា អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ពដែលឈរជើងប្រចាំការតាមប៉ុស្តីចំនួន៨ទីតាំងលើផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវជនបត់នៃព្រំប្រទល់ខេត្តបន្ទាយមានជ័យជាមួយខេត្តជិតខាង ។

អំណោយរួមមានម្ហូបអាហារដូចជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធនិងថវិកា៨០មឺុនរៀល/១ទីតាំង នៃទីតាំងទាំង៨ ។
ទីតាំងទាំង៨នោះ គឺនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-បាត់ដំបង ៣ ទីតាំងលើផ្លូវជាតិលេខ៥,ផ្លូវខេត្តលេខ១៥៩សេ ស្រុកមង្គលបូរី ។និងលើផ្លូវជាតិលេខ៥៩ ស្រុកម៉ាឡៃ ។នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប ១ ទីតាំង លើផ្លូវជាតិលេខ៦ ស្រុកព្រះនេត្រព្រះ ។ នៅលើផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត ១ទីតាំង (ត្រួតពិនិត្យជនបរទេស)នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-ខេត្តឧត្តរមានជ៏យ មាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួកនិងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក ។

ចំពោះការត្រួតពិនិត្យនោះ ហាមលើយានយន្តដឹកអ្នកដំណើរនិងលក្ខណៈគ្រួសារដែលមានមនុស្សច្រើន ហើយឆ្លងកាត់ច្រើនខេត្ត ។
ប៉ុន្តែសម្រាប់យានយន្តដឹកទំនិញ យានយន្ត ម៉ូតូនៃពលរដ្ឋនៅខេត្តជិតខាង ហើយមានមូលហេតុនិងកសរបញ្ជាក់សមហេតុផល នៅអាចធ្វើដំណើរឆ្លងកាត់បានដោយអន្លើនៅឡើយ ៕ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner