កម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត៤ពាន់នាក់បាន ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅថ្ងៃទី៧ខែមេសានេះ

អត្ថបទដោយ៖
ធី ដា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនៅ ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១នេះបានចំនួន៣ ៨៤៩នាក់។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថាអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដូចខាងក្រោម៖

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៣ ៩៤២នាក់ (បរទេសចំនួន ៧០នាក់)

– ចាក់បានចំនួន ៣ ៨៤៩នាក់ (បរទេសចំនួន ៧០នាក់)

-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៩៣នាក់ (បរទេសចំនួន ០នាក់ )។

ក្រសួងការងារបានឱ្យដឹងដែរថាពេលនេះអនុគណៈកម្មការចំពោះកិច្ច កំពុងបន្តរៀបចំបន្ថែមទីតាំងចាក់វ៉ាក់សាំង នៅសួនឧស្សាហកម្មវឌ្ឍនៈ១ និងសួនឧស្សាហកម្មវឌ្ឍនៈ២ ព្រមទាំងទីតាំងរោងចក្រចំនួន ៩ទីតាំងផ្សេងទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner