ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ផៈ បានកើនដល់២ពាន់៣៨៣ (Video Inside)

រាជធានីភ្នំពេញ គឺជាកន្លែងដែលមានការឆ្លងច្រើនជាងគេបំផុតក្នុងចំណោមការផ្ទុះឆ្លងក្នុងសហគមន៍រយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមការឆ្លងថ្មីក្នុងសហគមន៍ចំនួន៩០ករណី រាជធានីភ្នំពេញមានការឆ្លងច្រើន ដល់៧៨ករណី ក្នុងចំណោមការឆ្លងទាំង៨ខេត្តនិងរាជធានីនៅថ្ងៃនេះ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈរយៈពេលជាង៤០ថ្ងៃមកនេះ បានកើនឡើងដល់ ២ពាន់៣៨៣នាក់ហើយ។

យោងតាមក្រសួងសុខាភិបាល ក្រៅពីរាជធានីភ្នំពេញដែលមានការឆ្លងច្រើន ជាងគេដល់៧៨ករណីនោះ ,ខេត្តតាកែវនៅថ្ងៃនេះ មានការឆ្លងចំនួន៤ករណី, ខេត្តស្វាយរៀងចំនួន៣ករណី, ខេត្តត្បូងឃ្មុំចំនួន១ករណី, ខេត្តពោធិ៍សាត់ចំនួន១ករណី, ខេត្តព្រៃវែងចំនួន១ករណី, ខេត្តកំពង់ចាម១ករណី, និងខេត្តប៉ៃលិន១ករណី។ ខេត្តប៉ៃលិនគឺជាខេត្តដែលទើបមានការឆ្លងចូលក្នុងសហគមន៍ជាលើកដំបូង។ គិតចាប់ តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក ខេត្តនិងរាជធានីដែលរងការឆ្លងចូលក្នុងសហ គមន៍ មានចំនួន១៩ខេត្តនិងរាជធានីហើយ ក្នុងនោះរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះ សីហនុ, ខេត្ត កំពង់ ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, និងខេត្តប៉ៃលិន ។

https://www.youtube.com/watch?v=1scZ-cfw1B8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner