កម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំង ដល់អតីតយុទ្ធជន (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងលើអតីតយុទ្ធជនកម្ពុជាជាង៨ម៉ឺននាក់នៅទូទាំងប្រទេស បានចាប់ផ្តើមនៅថ្ងៃទី៧មេសានេះហើយ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានចុះពិនិត្យយុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់លើ អតីតយុទ្ធជន៧០០នាក់នៅថ្ងៃនេះ បានបញ្ជាក់ថាថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ ត្រូវបានបញ្ជួនទៅកាន់គោលដៅខេត្ត នានាដើម្បីការចាក់លើអតីតយុទ្ធជននិងក្រុមគ្រួសារដែលរស់នៅទីនោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាបច្ចុប្បន្ននេះ អតីតយុទ្ធជនកម្ពុជាមានចំនួនប្រមាណជាង៨ម៉ឺននាក់ នៅទូទាំងប្រទេស ដែលក្នុងនោះ នៅរាជធានីភ្នំពេញ គឺមានចំនួនជាង៨ពាន់នាក់ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់។ កម្ពុជា បានប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាម ក្នុងការចាក់លើកងកម្លាំងប្រដាប់អាវុធនិងក្រុមអតីតយុទ្ធជនកម្ពុជា។

https://www.youtube.com/watch?v=Y0ZjtBOS3qs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner