ចំនួនឆ្លងលើអាជីវករអូរឫស្សី កាន់តែកើនឡើង (Video Inside)

អាជីវករ២៤នាក់បន្ថែមទៀត ត្រូវគេរកឃើញមានវិជ្ជមានកូវីដ-១៩នៅថ្ងៃនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងបានកើនសរុប៦០នាក់ហើយក្នុងផ្សារអូរឫស្សី កណ្តាលរាជធានី។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៧មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ ប្រជាពលរដ្ឋដែលធ្លាប់បានទៅផ្សារអូរឬស្សីញឹកញាប់ ឬជាប្រចាំ ត្រូវប្រញាប់ទៅធ្វើតេស្ដ។

មន្ត្រីសុខាភិបាល បានអំពាវនាវថា បើសិនជាអ្នកមានរោគសញ្ញាដូចជាគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹង ត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល ស្ថិតនៅ ក្រោយផ្សារ ស៊ិន ជូរី និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។  សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទី កន្លែងដែលមានការឆ្លងនោះ។ អាជ្ញាធរបានបិទអាជីវកម្មនៅផ្សារអូរឬស្សីទាំងស្រុង រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ ទី៤មេសាដល់ថ្ងៃ១៧មេសាឆ្នាំ២០២១។

https://www.youtube.com/watch?v=9-S2ZUgcKaQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner