សមត្ថកិច្ចចាប់ខ្លួន ស្នងការរងនគរបាលខេត្តកំពត ក្រោយជាប់ពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន (Video Inside)

ស្នងការរងនគរបាលខេត្តកំពតម្នាក់ ត្រូវបានគេចាប់ខ្លួនជាមួយនឹងថ្នាំញៀនជិត២គីឡូក្រាម។ មនុស្ស២នាក់ ទៀតជាបក្ខពួក ត្រូវបានចាប់ខ្លួនជាមួយគ្នាផងដែរ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា ការចាប់ខ្លួននោះ បានធ្វើឡើងដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណតរថយន្តផ្សារ ខាលែនឌែលម៉ល ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ របាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃនេះ បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង៣នាក់ដែលជាប់ពាក់ព័ន្ធនឹង គ្រឿងមេតំហ្វេតាមីន ICE ជាង១ពាន់៧៣៨ក្រាម រួមមានឈ្មោះ អ៊ឹម ឈួន អាយុ៥១ឆ្នាំ ដែលជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យនិងអាវុធជាតិផ្ទុះ, ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំនិង ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕

https://www.youtube.com/watch?v=p5dB84DVHcE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner