រកឃើញអ្នកឆ្លងកូវីដ១៩ នៅហាងកាត់សក់ «ពិសីកាត់សក់បុរសនារី» (Video Inside)

ហាងកាត់សក់មួយឈ្មោះ «ពិសីកាត់សក់បុរសនារី» ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវគេរកឃើញមាន អ្នកឆ្លងកូវីដ១៩ម្នាក់ ដែលជាជាងអ៊ុតសក់នៅទីនោះ។ ហាងពិសីកាត់សក់បុរសនារី គឺជាហាងដែលមានទីតាំង ស្ថិតនៅផ្ទះលេខ១០១ ផ្លូវលេខ១៤៦ នៃសង្កាត់ផ្សារប៉ូទី២។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវ នាវ ដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅទទួលសេវាហាង ពិសីកាត់សក់បុរសនារីនោះរវាងពីថ្ងៃទី២០ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេច ចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ។ សម្រាប់អ្នកដែលគ្មាន រោគសញ្ញា សូមដាក់ខ្លួនដាច់ដោយទ្បែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែអ្នកបាន ប៉ះពាល់ ឫទៅទីកន្លែងនោះ។

https://www.youtube.com/watch?v=IXflxrY6OII
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner