ប្រមុខរាជរដ្ឋាភិបាលផ្តល់ Tablet Computers ១៤០គ្រឿងដល់ខេត្ត៤ (Video Inside)

Tablet Computersចំនួន ១៤០គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ជូនមន្ត្រីសុខាភិបាលចំនួន៤ខេត្តដើម្បីជម្រុញយុទ្ធនាការការចាក់វ៉ាក់សាំងទូទាំងប្រទេស។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឳ វណ្ណឌីន បាននាំយក Tablet Computers ទាំងចំនួន១៤០គ្រឿងនោះ ផ្ដល់ជូនមន្ត្រីសុខាភិបាល ចំនួន៤ខេត្ត សម្រាប់សម្រួលក្នុងការងារចុះបញ្ជីឈ្មោះ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងនោះខេត្តកំពង់ ចាមទទួលបាន ៨០គ្រឿង, ខេត្តត្បូងឃ្មុំទទួលបាន ២៦គ្រឿង, ខេត្តក្រចេះ ២៤គ្រឿង និងខេត្តមណ្ឌលគិរីទទួល បាន ១០គ្រឿង។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រោមវត្តមានលោកស្រី ឱ វណ្ណឌីន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយ លែន និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ។

https://www.youtube.com/watch?v=NmSV9cKCC_c
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner