រដ្ឋបាលរាជធានី បន្តបញ្ចេញអត្តសញ្ញាណ អ្នកឆ្លងថ្មី៧៨នាក់ (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តបញ្ចេញអត្តសញ្ញាណអ្នកឆ្លងជម្ងឺកូវិដ១៩ថ្មីចំនួន៧៨នាក់ថ្មីបន្ថែមទៀត ដែលជាចំនួនឆ្លងខ្ពស់បំផុតក្នុងរាជធានីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាការឆ្លងកើនទ្វេដងបើប្រៀបធៀបម្សិលមិញ ដែលមានចំនួនតែ ៣៤នាក់នោះទេ។

រដ្ឋបាលរាជធានីបានបញ្ជាក់ថាការជូនដំណឹង ដោយការបង្ហាញអត្តសញ្ញាណអ្នកឆ្លងនេះ គឺជាវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល ខណៈការផ្សាយចេញទៅនោះគឺ ដើម្បីអោយប្រជា ពលរដ្ឋនិងសាធារណជនដែលបានសង្ស័យថា ខ្លួនបានប៉ះពាល់ផ្ទាល់ឬប្រយោល ជាមួយអ្នក ជម្ងឺទំាងអស់នោះ ត្រូវប្រញាប់ទៅផ្តល់សំណាក ដើម្បីការធ្វើតេស្តច្បាស់លាស់ និងការធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។

អ្នកឆ្លងកូវិដថ្មីទាំង៧៨នាក់ក្នុងរាជធានីថ្ងៃនេះ រួមមានខណ្ឌពោធិសែនជ័យ១១នាក់, ខណ្ឌទួលគោក ៤នាក់, ខណ្ឌច្បារអំពៅ១នាក់, ខណ្ឌ៧មករា៧នាក់, ខណ្ឌដូនពេញ២នាក់, ខណ្ឌចំការមន២នាក់, ខណ្ឌមានជ័យ ២៣នាក់, ខណ្ឌសែនសុខ៧នាក់, ខណ្ឌបឹងកេងកង៥នាក់, ខណ្ឌឬស្សីកែវ៤នាក់, ខណ្ឌជ្រោយចង្វារ១នាក់, ខណ្ឌដង្កោ៦នាក់ និងខណ្ឌព្រែកព្នៅ១នាក់។ ចំណែកមនុស្ស៣នាក់ទៀត គឺជាអាជីវករនិងសន្តិសុខក្នុងផ្សារ អូរឬស្សី។

https://www.youtube.com/watch?v=5ZVfXW-6S2o
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner