ភស្ថុតាងថ្មី នៃឃាតកម្មលើកុមារអាយុ១០ឆ្នាំ គឺជាការរំលោភសម្លាប់ (Video Inside)

សំណុំរឿងឃាតកម្មសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ ត្រូវគរកឃើញមានភស្ថុតាងថ្មី គឺជា ករណីរំលោភហើយសម្លាប់។ សពកុមារាអាយុ ១០ឆ្នាំឈ្មោះ ជាប៊ុនហេង ត្រូវបានគេប្រទះឃើញនៅថ្ងៃទី២ មេសា ក្នុងដីឡូតិ៍មួយកន្លែងកន្លែងលើផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រោយ កុមារនោះបានបាត់ខ្លួនរយៈពេល២ថ្ងៃរួចមក។

សេចក្តីរាយការណ៍មុននេះរបស់សមត្ថកិច្ច បានបង្ហាញថាឃាត ករសម្លាប់កុមារអាយុ១០ឆ្នាំនោះ ឈ្មោះ អុន ភាមុន អាយុ៣០ឆ្នាំដែលត្រូវជាសាច់ថ្លៃ។ ការសម្លាប់ត្រូវគេទម្លាក់ កំហុសថាដោយសារក្មេងប្រុសនោះ វាយក្បាលគាត់បណ្តាលឲ្យមានគំនុំគុំគួន។

ប៉ុន្តែសេចក្តីរាយការណ៍នៅ ថ្ងៃនេះ បានរកឃើញតម្រុយថ្មី និងបញ្ជាក់ថាឃាតកម្មលើកុមាររងគ្រោះនោះ គឺដោយសារតែអំពើរំលោភមិន បានសម្រេច និងខ្លាចក្រែងកុមារបើកកកាយរឿងអាក្រក់ ទើបបានវាយសម្លាប់កុមារបំបាត់ដាននិងភស្តុតាង។

https://www.youtube.com/watch?v=v6UREIzCj7I
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner