នាវាចម្បាំង លិចក្នុងទន្លេមេគង្គខេត្តកំពង់ចាម ក្នុងសម័យសង្គ្រាម ត្រូវបានអូសឡើងគោក (Video Inside)

នាវាចម្បាំងលិចពីសម័យសង្រ្គាមប្រមាណជិត៥០ឆ្នាំកន្លងមកនេះ ត្រូវបានស្រង់ចេញពីទន្លេមេគង្គ ខេត្តកំពង់ចាមហើយ។ នាវាចម្បាំងផ្ទុកគ្រាប់មិនទាន់ផ្ទុះនោះ ត្រូវអតិតយុទ្ធជនក្រុមរំដោះបានបាញ់លិចក្នុងឆ្នាំ១៩៧២ ក្នុងពេលពួនស្ទាក់ប្រយុទ្ធនៅក្នុងភូមិវាល, ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាវាចម្បាំងនោះ ត្រួវបានស្រង់ចេញពីក្នុងទឹក នៅព្រឹកថ្ងៃទី៧មេសាឆ្នាំ២០២១ ក្រោយក្រុមជំនាញបានប្រមូលយកគ្រាប់យុទ្ធភណ្ឌមិនទាន់ ផ្ទុះទាំងអស់ចេញពីនាវានោះរួចមក។

រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត ដែលជាប្រធានក្រុមការងារអន្តរក្រសួង និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យមើល ប្រតិបត្តិការស្រង់នាវាចម្បាំង នោះ។ យុទ្ធនាការប្រមូលគ្រាប់ផ្ទុះពីក្នុងនាវាចម្បាំងដែលលិចនោះ បានធ្វើតាំងពីខែតុ លាឆ្នាំ២០២០។ យុទ្ធនាការនេះ បានចប់សព្វគ្រប់នៅក្នុងខែមីនាដោយក្រុមការងារស្រង់ បានប្រមូលគ្រាប់យុទ្ធ ភណ្ឌសរុប១៦តោន៦៧៦គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕

https://www.youtube.com/watch?v=3-g65KdXxWc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner