ខ្យល់កន្ត្រាក់ ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង បំផ្លាញផ្ទះ១៧ខ្នង (Video Inside)

ខ្យល់កន្ត្រាក់នៅក្នុងស្រុកបុទុមសាគរខេត្តកោះកុង បានបំផ្លាញផ្ទះពលរដ្ឋចំនួន១៧ខ្នង និងទូកនេសាទចំនួន២ គ្រឿង។ ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិតាមាឃ ឃុំអណ្តូងទឹក នៃស្រុកបូទុមសាគរ។

អភិបាលស្រុកបូទុមសាគរ លោក ហាក់ ឡេង បាន អោយដឹងថាគ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង និងទូក នេសាទចំនួន២គ្រឿង ប៉ុន្តែមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

នៅថ្ងៃទី ៧មេសានេះ អំណោយរបស់អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ ត្រូវបាន ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំង ១៧គ្រួសារនោះ។ ក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងដាស់តឿនពលរដ្ឋត្រូវប្រុង ប្រយ័ត្នថែមទៀតចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានក្នុងមួយសប្តាហ៍នេះទៀត។

https://www.youtube.com/watch?v=04sA1aymnrs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner