ចាប់ស្ត្រីមានផ្ទៃពោះម្នាក់ នៅសៀបរាប ពីបទប្លន់ស្ត្រីចាស់ជរា (Video Inside)

ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបានគេចាប់ខ្លួនក្រោយរកឃើញបានធ្វើសកម្មភាពប្លន់ស្ត្រីចាស់ជរាម្នាក់អាយុ៦៧ឆ្នាំ នៅក្នុងផ្ទះរបស់ជនរងគ្រោះក្នុងស្រុកអង្គរជុំខេត្តសៀមរាប។ ស្ត្រីចំណាស់ឈ្មោះ យ៉ម រួម ត្រូវបានស្ត្រីមានផ្ទៃ ពោះអាយុ២៨ឆ្នាំ បានប្រើវិធីច្របាច់មាត់, ចាប់ញាត់ក្រដាស់ចូលក្នុងមាត់ និងចាក់កាវ៥០២ ចូលទៅក្នុងមាត់ ថែមទៀតក្នុងអំពើប្លន់មួយដោយដោះខ្សែក១ ដំឡឹង ខណៈស្ត្រីចាស់ជរានោះ កំពុងដេកលក់លើអង្រឹងក្នុងផ្ទះ ។

ហេតុការណ៍ប្លន់ដោយស្ត្រីមានផ្ទៃពោះ ឈ្មោះគុណ ហួច បានកើតឡើងកាលពីថ្ងៃទី៣០មីនា នៅផ្ទះជនរងគ្រោះ ក្នុងភូមិតាសោម ឃុំតាសោម នៃស្រុកអង្គរជុំ ។ ក្នុងហេតុការណ៍នោះ ស្ត្រីចាស់ជរាត្រូវគេបញ្ជាក់ថាគាត់បាន វង្វេងស្មារតី និយាយមិនកើត ហើយស្ត្រីជាជនសង្ស័យ បានដោះយកខ្សែកពីគាត់ចំនួន ១ដំឡឹង ហើយរត់គេច ខ្លួនបាត់តែម្ដង។

ស្នងការរងខេត្តសៀមរាប ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត លោកណុប សារ៉ាក់ បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌបានស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួន នៅថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២១ ម្សិលម៉ិញនេះនៅស្រុកអង្គរជុំ។ សមត្ថកិច្ចបានបញ្ជាក់ថាអំពើប្លន់នេះ បានជាប់ទាក់ ទងនឹងគំនុំរវាងគ្រួសារទាំង២កាលពី២ឆ្នាំមុនផងដែរ។

https://www.youtube.com/watch?v=i3vMyJ2zSJ8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner