លោកអភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលថ្នាំថ្មីប្រពៃណីជាតិជិតឈានចូលមកដល់នាពេលខាងមុខ តែត្រូវបានរំខានដោយសារជំងឺឆ្លង កូវីដ-១៩ កំពុង តែគំរាមកំហែងសុខភាពនិងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើអោយការប្រារព្ធពិធីបុណ្យចូល ឆ្នាំថ្មីត្រូវអាក់ខានទៅវិញ ។ ទោះជាយ៉ាងណាក៍ការងារសន្តិសុខនៅក្នុងមូលដ្ឋាន និង ការងារសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌដាក់ចេញដោយអនុវត្តជាប្រចាំដើម្បីពង្រឹងការងារនេះអោយបានប្រសើឡើងថែមទៀត ។

ជាថ្មីម្តងទៀត នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកអភិបាលខណ្ឌ ច្បារអំពៅ បានជួបសំណេះសំណាលផ្តាំផ្ញើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ និងចែកថវិកាដល់កម្លាំងសណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីក្នុងម្នាក់ៗ ១០ម៉ឺនរៀល ។ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកងកម្លាំងសណ្តាប់ធ្នាប់ ត្រូវចូលរួមពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត ។

ស្របពេលនេះក្រុមការងារបច្ចេកទេសកំពុងចាក់អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ដូច្នេះហើយសូមអោយកម្លាំងសណ្តាប់ធ្នាបត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការសម្រួលចរាចរ នៅលើផ្លូវជាតិលេខ១ និងលើស្ពាន់ព្រះមុនីវង្សថ្មីដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់អោយធ្វើចរាចរបញ្ច្រាស់ទិសបណ្តោះអាសន្ន ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាលចូលសហគមន៍ ។ ចប់ពិធីសំណេះសំណាលលោកអភិបាលខណ្ឌបានផ្តល់ថវិកា ម្នាក់ៗ១០ម៉ឺនរៀល សម្រាប់បុណ្យចូលថ្នាំថ្មីប្រពៃណីជាតិ ៕ ប៊ុនធី-សណ្តោស

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner