ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើបទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជូនដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលស្វែងរក ឱកាសវិនិយោគនៅកម្ពុជា

នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើបទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយជូនដល់ វិស័យធុរកិច្ចនៃក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបប្រមាណ ៥០ក្រុមហ៊ុន ក្រោមការសម្របសម្រួលពីសភា ពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា(IBC) ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

កម្មវិធីធ្វើបទបង្ហាញនេះ រៀបចំឡើង ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាដើម្បីជួយឱ្យវិនិយោគិនបានស្វែងយល់អំពីកាលានុវត្តភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។

ថ្លែងទៅកាន់ធុរកិច្ចជននាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវ ថ្នល់នៅទូទាំងប្រទេស ជាពិសេស គម្រោងផ្លូវថ្នល់ដែលបាននឹងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅ បួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវ បេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល បានបន្តខិតខំប្រឹង ប្រែងកសាងផ្លូវ និងបណ្តាញតភ្ជាប់បន្ថែមទៀត ដែលក្នុងនោះរួមមានគម្រោងជាច្រើនទៀតដូចជា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង ដើម្បីកាត់ បន្ថយពេលវេលានៃការដឹកជញ្ជូនពីខេត្តបៃលិន សំឡូតទៅកាន់កំពង់ផែទឹកជ្រៅ គម្រោងសាងសង់ផ្លូវ ក្រវាត់ក្រុងទីបួន គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពី ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរ អំពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ (PPLC) ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន រវាងក្រុមហ៊ុនYCHរបស់ប្រទេស សិង្ហបុរី និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយអនុលោមតាមផែនការមេភស្តុភារកម្មជាតិ អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព កាត់បន្ថយចំណាយក្រៅ ផ្លូវការ ចំណេញពេលវេលា និងកម្មវិធី(App)មួយថ្មីទៀតដែលអាចចាប់យករូបភាពយានយន្តបើកបរ ល្មើសច្បាប់ ហើយស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។

ជាទីបញ្ចប់ នៃបទបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យធុរកិច្ចឯកជនរៀបចំកម្មវិធីអប់រំកម្មករ និយោជិករបស់ខ្លួនឱ្យយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner