សហព័ន្ធកីឡាជាតិមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការពារជំងឺកូវី-១៩បាន នឹងបើកឲ្យដំណើរការហ្វឹកហាត់ ត្រៀមស៊ីហ្គេម នៅវៀតណាម

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាអគ្គលេខាធិការ Camsoc បានថ្លែងប្រាប់អ្នកព័ត៌មានថា គិតមកដល់ពេលនេះ មានសហព័ន្ធកីឡាជាតិប្រមាណជាង១០សហព័ន្ធហើយ ដែលក្រសួងអប់រំយុវជន និងកីឡា ឯកភាពជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ អនុញ្ញាតិឲ្យប្រមូលផ្តុំហ្វឹកហាត់ពង្រឹងសមត្ថភាពបច្ចេកទេស ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម ។


ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា សហព័ន្ធកីឡាជាតិដែលត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំហ្វឹកហាត់នោះ លុះត្រាតែមានការឯកភាពពីស្ថាប័នជំនាញទាំង៣ជាមុនសិន ថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការពារការឆ្លងជំងឺកូវី-១៩ សម្រាប់កីឡាករ កីឡាការិនីដែរ ឬទេ ។

អគ្គលេខាធិការ Camsoc រូបនេះ បានគូបញ្ជាក់ទៀតថា ក្រៅពីការអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិមានដំណើរការហ្វឹកហាត់ឡើងវិញនោះ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក៏មានផែនការបញ្ជូនអត្តពលិកឆ្នើមៗ និងគ្រូបង្វឹក តាមសហព័ន្ធកីឡាជាតិជាមួយគ្រូបង្វឹកនីមួយៗឲ្យទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន នាអំឡុងខែកក្តដាខាងនេះផងដែរ ។ ក្រៅពីមិត្តចិន ក៏មានប្រទេសមួយចំនួន ដូចជា ជប៉ុន និងកូរ៉េផងដែរ ។


សូមបញ្ជាក់ថា សហព័ន្ធកីឡាជាតិប្រមាណជាង១០ហើយ ដែលត្រូវបានស្ថាប័នជំនាញទាំង៣អនុញ្ញាតឲ្យប្រមូលផ្តុំហ្វឹកហាត់ ក្នុងដំណាក់កាលស្ថានភាព នៃការឆ្លងជំងឺកូវី-១៩ កំពុងឆ្លងចូលសហគមន៍ ហើយការប្រមូលផ្តុំហ្វឹកហាត់នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១មកម្ល៉េះ ។ ប៉ុន្តែ ទីកន្លែងសម្រាប់ហ្វឹកហាត់ ត្រូវមានសុវត្ថិភាព និងធានាអោយបានថា មិនមានការឆ្លងជំងឺកូវីដ-១៩ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner