ជប៉ុនកំពុងពិចារណាលើការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកំពុងធ្វើការពិចារណាជុំវិញការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ សម្រាប់អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងចាប់ផ្តើមនៅចុងខែកក្កដា ឆ្នាំ២០២១ខាងមុខ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) ។

យោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុន ដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ក្យូដូ កាលពីល្ងាចថ្ងៃពុធម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមស្វែងរកលទ្ធភាព ដើម្បីធ្វើឱ្យប្រាកដថា អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំង Covid-19 ទាំងអស់នៅចុងខែមិថុនាខាងមុខនេះ ។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់នោះ អាចនឹងត្រូវបានគេចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ។

គួរបញ្ជាក់ផងដែរថា ដំណើរការចាក់វ៉ាក់សាំងរបស់ជប៉ុន គឺនៅឆ្ងាយពីប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ ដោយមានវ៉ាក់សាំងតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុម័ត ហើយមានប្រជាជនប្រហែលជា១លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លើកទី១ ចាប់តាំងពីខែកុម្ភៈមក បើទោះបីជាប្រទេសជប៉ុនកំពុងតស៊ូនឹងចំនួនករណីឆ្លងថ្មីៗក៏ដោយ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner