រដ្ឋបាលខេត្តសៀមរាបប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០២នាក់ ជាមួយនិងបុរសវិជ្ជមានកូវីដ-១៩ ជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ១០០០

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ  បានបញ្ចាក់ពីកររកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់បន្ថែមទៀត នេះបើយើងតាមសេចក្តីប្រកាសព័ត៌មាន។ សេចក្តីប្រកាសដដែលបានបញ្ចាក់ថា ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថ្មីនេះ គឺជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាអ្នកពាក់ព័ន្ធជាមួយបុរសវិជ្ជមានកូវីដ-១៩ ជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ ១០០០ រួមមាន៖

១- លោក ទាវ សូវៀត អាយុ ៣០ ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

២- លោក ពុធ សំអាត អាយុ ៣២ឆ្នាំ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

     ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរូសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររឿងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner