លោកយ៉ុង សៅវុឌ្ឍីអភិបាលស្រុករលាប្អៀរបានដឹកនាំក្រុមការងារ​ចម្រុះចុះ​បើកប្រកាសផ្សារពង្រឲ្យអាជីវករចូល​លក់ជាធម្មតាវិញនៅព្រឹកនេះ

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសបើកឱ្យ អាជីវករចូលលក់ដូរ ក្នុង ផ្សារពង្រ ឡើងវិញ នៅព្រឹកថ្ងៃទី 8 ខែមេសា ឆ្នាំ2021នេះ លោកយ៉ុង សៅវុឌ្ឈីអភិបាលស្រុករលាប្អៀរ បានផ្ដាំផ្ញើដល់បងប្អូនអាជីវករទាំងអស់សូមចូលរួមអនុវត្តនូវគោលការណ៍ការពារជំងឺរាតត្បាតកូវីដ19 របស់រាជរដ្ឋាភិបាលឲ្យបានតឹងរឹងបំផុត។
លោក យ៉ុង សៅវុទ្ធី អភិបាលស្រុករលាប្អៀរ បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រោយពីផ្ទុះបាតុភាពមានបងប្អូន មកពីរាជធានីភ្នំពេញ ២ នាក់ប្ដីប្រពន្ធធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅផ្សារពង្រ អាជ្ញាធរស្រុក ខេត្ត ក៏ដូចជាមន្ទីរជំនាញ បានចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ដែលក្នុងនោះអ្នកប៉ះពាល់ដោយផ្ទាល់ ចំនួន11នាក់យើងបានយកទៅធ្វើចត្តាឡឺស័កនៅស្រុកទឹកផុស និងបានយកសំណាកទៅពិនិត្យ ចំណែកមនុស្ស ជាច្រើននាក់ផ្សេងទៀត ដែលប៉ះពាល់ដោយប្រយោល គឺបានធ្វើ ចត្តាឡីស័កនៅតាមផ្ទះ និងបានយកសំណាក ទៅពិនិត្យ ដូចគ្នាដែរ។ ជាលទ្ធផលមកដល់ថ្ងៃទី៧ ខែមេសាម្សិលមិញនេះ អ្នកប៉ះ
ពាល់ ដោយ ផ្ទាល់ចំនួន១១នាក់ គឺអវិជ្ជមានទាំង 3 លើក ។

ហេតុនេះហើយអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានចេញសេចក្តីជូនដំណឹងស្ដី ការអនុញ្ញាត្តិឱ្យអាជីវករក្នុងផ្សារពង្រ ចូលលក់ឡើងវិញ នៅព្រឹកថ្ងៃទី ៨ ខែមេសានេះ។ ថ្ងៃនេះផងដែរ ក្នុងនាមអាជ្ញាធរស្រុក សូមអំពាវនាវដល់បងប្អូនអាជីវករ ចូលលក់ដូរទាំងអស់ សូមចូលរួមថែរក្សាអនាម័យនិងត្រូវប្រកាន់ខ្ជាប់គោលការណ៍ ទាំង6 ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងនោះ៣ កុំ និង 3ការពារ ។

ក្នុងឱកាសដែលអាជីវករលក់ដូរខោអាវជជុះមុខផ្សារពង្រក៏បានឲ្យដឹងដែរថាអស់រយៈពេល ជាង១០ថ្ងៃមកហើយ ដែល គាត់មិនអាចលក់ដូរបាន ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចក្នុងគ្រួសារយ៉ាងខ្លាំងណាស់ដែរ ទោះបីគាត់ព្យាយាមយកខោអាវជជុះទៅលក់ដូរនៅផ្សារដទៃមែនក៏ប៉ុន្តែលក់មិនដាច់ឡើយ។

ចំណែកអាជីវករ លក់មាសនិងដូរលុយ ក៏បាននិយាយប្រហែលគ្នា ដែលថា បញ្ហាជីវភាពគឺប៉ះពាល់ខ្លះមែនប៉ុន្តែយើងត្រូវចេះបត់បែនតាមកាលៈទេសៈ ដោយយើងត្រូវហូបដោយសន្សំសំចៃ។ គាត់ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអាជ្ញារធរស្រុក អាជ្ញាធរខេត្តក្នុងវិធានការទប់ស្កាត់​ការពារការរីករាល
ដាលនៃជំងឺកូវីដ19 និងអរគុណ ដែលបានផ្ដល់ឱកាសឲ្យពួកគាត់បានចូលលក់ដូរឡើងវិញ។

គួរបញ្ជាក់ដែរថាផ្សារពង្រត្រូវបានបិទតាំងពីថ្ងៃទី២៤ខែមីនា រហូតមកដល់ពេលនេះមានរយៈពេល ១៥ថ្ងៃហើយ បន្ទាប់ពីមានការប៉ះពាល់ប្ដីប្រពន្ធពីរនាក់ដែលមកពីរាជធានីភ្នំពេញ ធ្វើអោយមនុស្សចំនួន 11 នាក់ដែលប៉ះពាល់ដោយផ្ទាល់ និងមនុស្ស 224 នាក់ទៀតប៉ះពាល់ដោយប្រយោល៕ សុខ គឹមសៀន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner