សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មការងារនៅមូលដ្ឋាន

សៀមរាប៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គ្រប់លំដាប់ថ្នាក់ បានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន សប្បុរសធម៌(កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍របស់ស្ត្រី-កុមារនៅតាមសហគមន៍។ ជាក់ស្តែង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ លោក ជំទាវ ស៊ិន ណម អនុប្រធាន សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានថ្លែងនៅក្នុងពិធីប្រគល់អំណោយនៅរដ្ឋបាលសាលាខេត្តសៀមរាបថា អំណោយដែលចែកជូនដល់ស្ត្រីក្រីកសកម្មលើការងារនៅមូលដ្ឋានទាំងអស់នេះ សរុបចំនួន២១០គ្រួសារ ក្នុងនោះមានក្រុង /ស្រុក ចំនួន ៧ គឺក្រុងសៀមរាប ស្រុកក្រឡាញ់ ពួក ប្រាសាទបាគង សូទ្រនិគម ជីក្រែង និងស្រុកអង្គរធំ ដែលទទួលបានពីសាខា កាកបាទក្រហមកម្ពុជា ពីលោកជំទាវ-លោកស្រីភរិយាថ្នាក់ដឹកនាំ និងសប្បុរសជន តាមរយៈលោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត កាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០ និងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក រួមមាន ៖ ១- សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានអង្ករចំនួន ៤៥០០គក្រ ទឹកសុទ្ធ ចំនួន ២០កេះ។ ២- លោកជំទាវ គៀន ស្រីនាង ទ្រីភាព មានអង្ករ១តោន ត្រីខ៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ និងមីម៉ាម៉ាចំនួន៥០កេះ។ ៣- លោកជំទាវ សុខ ណារ៉ូ ពៅ ហេង មានថវិកាចំនួន៣០០ដុល្លា(បន្ថែមទៅលើទឹកស៊ីអ៊ីវ ទឹកត្រីនិងត្រីខកំប៉ុង)។ ៤-លោកស្រី អេង សុខហ្គិច មានមីជាតិ ចំនួន៣០០ កេះ។ ៥-លោកស្រី នៅ ច័ន្ទពិនី មានភួយចំនួន៥០ភួយ។

លោកជំទាវ បានបញ្ជាកថា អំណោយទាំងអស់នេះ គឺបានមកពីការរួបរួមសាមគ្គីបានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន សប្បុរសធម៌(កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ អំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ គឺខាងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចំពោះថវិកាសរុប ចំនួន ៩.៥៦០.០០០រៀល ដែលបានចំណាយទៅលើការទិញគ្រឿងឧបភោគបន្ថែមនិងថវិកាឧបត្ថម្ភដល់គ្រួសារទាំង២១០គ្រួសារផងដែរ ។ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ- ១៩ និង ដើម្បីចូលរួមទប់ស្កាត់ជំងឺ កាចសាហាវនេះ ទើបសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត សម្រេចអញ្ជើញ លោកស្រីជាប្រធាន អនុប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងស្រុក អញ្ជើញមកទទួលអំណោយដោយផ្ទាល់ និងធ្វើការចែកបន្តទៅដល់ស្ត្រីក្រីក្រដែលសកម្មលើការងារមូលដ្ឋាន ដោយ១ស្រុកៗ មានចំនួន៣០គ្រួសារ ១គ្រួសារត្រូវទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន២០០០០រៀល៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner