ការចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១ បានជាង៧៥ម៉ឺន៦ពាន់នាក់, ដូសទី២បាន២៥៥,១២៣ (Video Inside)

កម្ពុជាកាន់តែបង្កើនសន្ទុះល្បឿននៃការចាក់វ៉ាក់សាំង ទន្ទឹមនឹងចំនួនឆ្លងរាលដាលកាន់តែមានភាពឡើងខ្ពស់។ ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៦ម៉ឺន៥ពាន់៩៣៤ នាក់ដែលច្រើនជាងម្សិលមិញថែមទៀត។ ចំនួនចាក់វ៉ាក់សាំងទាំង៦ម៉ឺន៥ពាន់៩៣៤នាក់ក្នុង រយៈពេល២៤ ម៉ោងចុងក្រោយនេះ គឺរួមមានទាំងការចាក់ដូសលើកទី១ ចំនួន៦ម៉ឺន៣ពាន់៩៥៧នាក់ និងការចាក់ដូសលើកទី២ មានចំនួន១ពាន់៩៣៤នាក់ ទាំងវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ។

កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងថ្ងៃទី១០កុម្ភៈឆ្នាំ ២០២១។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៧មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៥៦ម៉ឺន៦ពាន់៤២០នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៤ម៉ឺន២ពាន់៤០០នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួនអ្នកបានចាក់ដូសទីមួយដល់យោធិន បានកើនដល់១៩ម៉ឺន១០៦នាក់ និងអ្នកបានចាក់ដូសលើកទី២ ចំនួន ១១ម៉ឺន២ពាន់៧២៣នាក់។

បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៧មេសា ទាំងស៊ីវិលនិងយោធាមាន ចំនួន៧៥ម៉ឺន៦ពាន់៥២៦នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២៥ម៉ឺន៥ពាន់ ១២៣នាក់។

https://www.youtube.com/watch?v=n84Cx2-EhdI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner