ឯកឧត្តម គន់ គីម អញ្ជើញជាធិបតីភាពក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចំនួន៣,០៩៨ នាក់  ពិធីនេះធ្វើឡើងព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ នៅមណ្ឌលសុខភាពព្រៃប្រស់ ស្ថិននៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស ក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនដែលរស់នៅក្នុងខេត្តកំពង់ធំ នេះគឺជាការយកចិត្តទុកដាក់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកលើអតីតយុទ្ធជនគ្រប់ៗរូប ដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់ រងគ្រោះឬជួបការលំបាក ដោយពុំបានដឹងលឺពី ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់រាជធានីខេត្ត និងស្រុកក្រុងឃុំសង្កាត់ឡើយ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់បន្តថា ការដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជននិងត្រូវបានបែងចែកការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព ក្រុង. ស្រុក ទាំង ៩ របស់ខេត្តកំពង់ធំ ចាក់ក្នុងថ្ងៃតែមួយសរុបមានចំនួន៣,០៩៨ នាក់  ដើម្បីឲ្យបងប្អូនមានភាពងាយស្រួល ក្នុងការធ្វើដំណើរនៅជិតមូលដ្ឋាន មកទទួកវ៉ាក់សាំងបានឆាប់រហ័ស។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន រួមទាំងបានផ្តាំផ្ញើរឲ្យ អាជ្ញាធរគ្រប់ខេត្តក្រុងនិងអាជ្ញាធរមូលដ្ឋាន មើលថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារ ទាំងយប់ទាំងថ្ងៃ រួមទាំងបានទុកលេខទូរស័ព្ទ សម្រាប់ទាក់ទងសមត្ថកិច្ចនៅពេលមានការចាំបាច់ ជាពិសេសសម្ដេចតេជោ បានផ្ដល់ អាទិភាពចាក់វ៉ាក់សាំងជូនដល់បងប្អូនអតីតយុទ្ធជន ទូទាំងប្រទេសជិត៨ម៉ឺននាក់  ជាពិសេសក្នុងខេត្តកំពង់ធំ។

អតីតយុទ្ធជនដែលទទួលបានការចាក់វ៉ាក់សាំងបង្កាមេរោគកូវិដ១៩ បានលើកព្រាមដៃដប់ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសជាប្រមុខរាជរដ្ឋាភិបាលដែលយល់ពីសុខទុក្ខនិងដឹងគុណអតីតយុទ្ធជន ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ឈាមស្រស់ចូលរួមជាមួយសម្តេចតេជោហ៊ុនសែន អនុវត្តនយោបាយឈ្នះៗ ដណ្តើមយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ ទើបមានអ្វីៗគ្រប់យ៉ាងនៅពេលនេះ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner