ចង្ហាន់បិណ្ឌបាត្រ ទេយ្យវត្ថុ និងថវិកាថ្វាយថ្នាក់ដឹកនាំសង្ឃក្នុងស្ថានភាពដែលវត្តអារាមរងភាពប៉ះពាល់ដោយ កូវីដ១៩ (Video Inside)

ចង្ហាន់បិណ្ឌបាត្រ, ទេយ្យវត្ថុនិងថវិកា បានថ្វាយនិងប្រគេនដល់សម្តេចមហាព្រះសង្ឃរាជាធិបតី ទេព វង្ស,  ព្រះសង្ឃជាបុព្វជិតគង់នៅវត្តឧណ្ណាលោម, សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសក៍បណ្ឌិតនន្ទ ង៉ែត, សម្តេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងព្រះសង្ឃបព្វ ជិតក្នុងវត្តបុទុមវតី ដើម្បីប្រើប្រាស់ ជាចតុបច្ច័យក្នុងបរិការណ៍កូវីដ១៩ និងក្នុងឱកាសអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។

វត្តអារាមក្នុងរាជធានីភ្នំពេញ ត្រូវគេរាយការណ៍ថាកំពុងប្រឈមការប៉ះពាល់ដល់ការ ប្រគេនចង្ហាន់បិណ្ឌបាតនិងបញ្ហាជាច្រើនទៀត ដោយសារតែភាពញាំញីឆ្លងនៃវីរុសកូវីដ១៩ ដែលកំពុងធ្វើឲ្យ មនុស្សនានាមានការភ័យខ្លាចមិនហ៊ានចេញពីផ្ទះ។ ការប្រគេនចង្ហាន់, ទេយ្យវត្ថុនិងថវិកាថ្ងៃទី៨មេសានេះ ថ្វាយដល់ព្រះសង្ឃក្នុងវត្តអារាមទាំង២ បានធ្វើឡើងដោយក្រុមពុទ្ធបរស័ទដឹកនាំ ដោយរដ្ឋលេខាធិការក្រសួង មហាផ្ទៃ បណ្ឌិតស៊ាងប៊ុនលាង និងលោកជំទាវមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រ សួងការ បរទេស និងជាទីប្រឹក្សាគណៈសង្ឃ នាយកគណៈមហានិកាយ។

https://www.youtube.com/watch?v=0XpVhoM97xs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner