ឯកឧត្តម ស សុខា ទទួលសម្ភារៈការពារជំងឺកូវីដ-១៩ ពីក្រុមហ៊ុន COPIOUS CAMBODIA

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង, បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានទទួលសម្ភារៈការពារជំងឺកូវីដ-១៩ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដែលក្នុងនោះរួមមាន ៖ ខោអាវពេទ្យ ចំនួន ២០០០០សម្រាប់ វែនតាការពារ ចំនួន៤០០០ និងម៉ាសពេទ្យចំនួន ៥០០០០ម៉ាស ពីតំណាងក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. សម្រាប់ចែកជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត និងបង្ការពីការរាតត្បាតនៃជំងឺកូវីដ ១៩ នៅកម្ពុជា។

ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ឯកឧត្ដម ស សុខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. ដែលបានឧបត្ថម្ភសម្ភារជាច្រើនដល់ខ្ញុំ និងក្រុមការងារ សម្រាប់បន្តយកទៅចែកជូនប្រជាពលរដ្ឋទាំង ៣ខេត្តខាងលើ។

ឯកឧត្ដម ស សុខា បានលើកឡើងថា កាយវិការមនុស្សធម៌របស់ក្រុមហ៊ុន COPIOUS ( CAMBODIA ) INTERNATIONAL INC. នេះ សបញ្ជាក់អំពីទឹកចិត្តអាណិតស្រលាញ់ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរពិតៗ។

សូមបញ្ជាក់ថា ក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. ជាក្រុមហ៊ុនផលិតសម្ភារបរិក្ខាពេទ្យ រួមមាន ៖ ម៉ាស អាវការពារ វែនតាការពារ ។

ឯកឧត្ដម ស សុខា ក៏បានជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. ទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ និងសូមឲ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងដំណើរការអាជីវកម្មរបស់ខ្លួនជានិច្ចនិរន្តរ៍តរៀងទៅ ៕ ដោយ ប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner