រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដាក់កំហិតលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត និង រឹបអូសចានផ្កាយរណប ដែលប្រជាជនប្រើដើម្បីទទួលបានព័ត៌មានពីអន្តរជាតិ

មីយ៉ាន់ម៉ា៖ ការបិទខ្ទប់ព័ត៌មាននៅក្រោមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែអាក្រក់ខ្លាំង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅពេលសេវាអ៊ីនធើណិតបានប្រែជាពិបាកចូលប្រើនៅលើបណ្តាញជាច្រើន ។

អាជ្ញាធរនៅតំបន់ខ្លះថែមទាំងចាប់ផ្តើមរឹបអូសប្រមូលយកចានផ្កាយរណប ដែលត្រូវបានប្រជាជនប្រើដើម្បីទទួលបានព័ត៌មានអន្តរជាតិផងដែរ ។ ការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃ០១ ខែកុម្ភៈមកនេះ បានបន្តនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បើទោះជាកងកម្លាំងប្រដាប់អាវុធបានបាញ់សម្លាប់អ្នកតវ៉ាប្រឆាំងចំនួន១១នាក់នៅមួយថ្ងៃមុននេះក៏ដោយ ។

គួរបញ្ជាក់ផងដែរថា យោងតាមសមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលជាអ្នកតាមដានការសម្លាប់ និងចាប់ខ្លួននៅមីយ៉ាន់ម៉ា បានអោយដឹងថា យ៉ាងហោចណាស់មានក្រុមបាតុករប្រមាណ៥៩៨នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ចេញពីអំណាចមក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner