ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការ នៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ហេង វណ្ណា

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ក្រសួងអប់រំ និងកីឡាសូមណែនាំដល់មន្រ្តីអប់រំបម្រើការនៅតាមអង្គភាព ថ្នាក់ជាតិទាំងអស់ ដូចខាងក្រោម៖

  • រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធងនឡាញ
  • មន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ
  • គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការ
  • អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពរបស់មន្ត្រី
  • ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់។

ទទួលបានសេក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡាត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner