ក្រុមហ៊ុនសែលកាតបានប្រគល់ជូននូវទឹកប្រាក់ 850,000 ដុល្លារ ទៅកាន់សហគមន៍វិញក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជនដ៏ស្មោះស្ម័គ្រនូវទឹកប្រាក់សរុបចំនួន 850,000 ដុល្លារ នៅក្នុងកម្មវិធីប្រម៉ូសិនដ៏ពេញនិយមបំផុតមួយរបស់ខ្លួន ដែលត្រូវបានធ្វើឡើងពេញមួយត្រីមាសដំបូងនៃឆ្នាំ 2021។ ចំនួនទឹកប្រាក់ដែលបានផ្តល់ជូននៅក្នុងកម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ រួមមាន 300,000 ដុល្លារក្នុងខែមករា 230,000 ដុល្លារក្នុងខែកុម្ភៈ និង 320,000 ដុល្លារទៀត នៅក្នុងខែមីនា។

ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានប្រគល់ជូនដល់អតិថិជនមានសំណាងចំនួន 14នាក់ ដែលពួកគាត់មានទីលំនៅនៅតំបន់ផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ កំពង់ធំ ពោធិសាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និងខេត្តកណ្ដាល។ ទឹកប្រាក់ដែលឈ្នះ មានចាប់ពី 10,000 ដុល្លារ រហូតទៅដល់ 90,000 ដុល្លារ ដែលទឹកប្រាក់ទាំងនេះ អាចនឹងប្រើប្រាស់ជាជំនួយផ្នែកហិរញ្ញវត្ថុដ៏ចាំបាច់នៅក្នុងគ្រួសារក្នុងអំឡុងស្ថានភាពដ៏ពិបាកក្នុងពេលបច្ចុប្បន្ននេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកមានក្តីសោមនស្សបំផុតដែលបានឃើញថវិការនេះ បានទៅដល់ដៃពលរដ្ឋ និងសហគមន៍ ដែលកំពុងត្រូវការវាសម្រាប់ទូទាត់ថ្លៃចំណាយនៅក្នុងផ្ទះ ចំណាយក្នុងអាជីវកម្ម ក៏ដូចជាការទូទាត់ចំណាយប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។“ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្តេជ្ញាចិត្តក្នុងការជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងតបស្នងជូនទៅកាន់សហគមន៍វិញ ជាពិសេសនៅពេលដែលពួកគេកំពុងមានតម្រូវការខ្លាំងបំផុតតែម្តង”។

កម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ សូមតេ ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 ហើយបន្ទាប់មកអ្នកនឹងទទួលលេខផ្សងសំណាង ដែលមាន 6ខ្ទង់។ អ្នកឈ្នះ នឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 7យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN ហើយក៏ត្រូវបានចែករំលែកនៅលើប៉ុស្តិ៍យូធូបរបស់សែលកាតផងដែរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner