ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ និងក្រសួងអប់រំ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការនៃក្រសួងអប់រំ

អត្ថបទដោយ៖
ធី ដា

ដោយមានកិច្ចសហការរវាងក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ និង ស.ស.យ.ក វិស័យអប់រំ យុវជន និងកីឡា ក្រុមការងារបានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និងបាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី រួមមានទឹកបរិសុទ្ធ ភេសជ្ជៈ និងម៉ាស មួយចំនួន ដើម្បីប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងមន្ត្រីសម្របសម្រួលប្រចាំ ដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងបេសកកម្មនៃការចាក់វ៉ាក់សាំង។

គោលដៅដែលក្រុមការងារបានចុះរួមមាន៖
១.វិទ្យាល័យ ជាសុីម ឈូកវ៉ា
២.សាលាបឋមសិក្សា ហ៊ុនសែន ភ្នំពេញថ្មី
៣.សាលាបឋមសិក្សាជម្ពូរវ័ន្ត
៤.សាលាបឋមសិក្សាកំបូល
៥.វិទ្យាល័យជ្រោយចង្វារ
៦.វិទ្យាល័យឬស្សីកែវ
៧.វិទ្យាល័យច្បារអំពៅ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner