អភិបាលខណ្ឌចំការមន និងប្រធានមន្ទីរសាធារណការ និងដឹកញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពការដាក់ដំណើរការសាឡាងចម្លងពីកោះនរា មកមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្ថានភាពការដាក់ដំណើរការសាឡាងចម្លងពីកោះនរា មកមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។

ចំពោះការដាក់ឱ្យដំណើរសាឡាងខាងលើ មានចំនួន ០២គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលកំពុងដំណើរការជួសជុលផងដែរនោះ ហើយសាឡាងនេះ ដំណើរការចម្លងពីម៉ោង ៥:៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner