អូស្ត្រាលី ហ្វីលីពីន និងសហភាពអាហ្វ្រិករឹតត្បិតការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ខណៈដែលការព្រួយបារម្ភអំពីវ៉ាក់សាំងនេះកំពុងកើនឡើង

អូស្រ្តាលី៖អូស្ត្រាលី និងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ បានរឹតត្បិតការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា ខណៈសហភាពអាហ្វ្រិកបានបោះបង់គម្រោងទិញវ៉ាក់សាំងនេះ ចំពេលកំពុងខ្វះខាតវ៉ាក់សាំងជាសកល ។

អូស្ត្រាលីបានណែនាំប្រជាជនអាយុក្រោម៥០ឆ្នាំ គួរតែទទួលបានវ៉ាក់សាំង ភីហ្វីហ្សឺ របស់ក្រុមហ៊ុនអាមេរិក ជាជាងវ៉ាក់សាំងរបស់ អាស្ត្រាហ្សេណេកា ដែលនេះជាការផ្លាស់ប្តូរគោលនយោបាយមួយ ដោយខ្លួនព្រមានថា នឹងបង្អាក់យុទ្ធនាការចាក់វ៉ាក់សាំង ។ រីឯហ្វីលីពីនវិញ ក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់អាស្ត្រាហ្សេណេកា សម្រាប់មនុស្សដែលមានអាយុក្រោម៦០ឆ្នាំផងដែរ បន្ទាប់ពីនិយតករអឺរ៉ុបបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណីកកឈាមក្នុងចំណោមអ្នកទទួលពេញវ័យមួយចំនួន ទោះបីជាគេនៅតែជឿថា វ៉ាក់សាំងនេះមានអត្ថប្រយោជន៍លើសពីហានិភ័យរបស់វា ។

បច្ចុប្បន្នមានប្រទេសជាង១០ហើយ បានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងនេះដោយផ្នែក ឬផ្អាកទាំងស្រុងតែម្តង ដោយសារបារម្ភអំពីប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ ហើយឥឡូវនេះមានការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ និងកម្រដែលកើតមានចំពោះមនុស្សវ័យក្មេង ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner