ភ្លៀងធ្លាក់នៅរាជធានីភ្នំពេញ ដោយសារជ្រលងសម្ពាធទាប ពីសមុទ្រឥណ្ឌា

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់លីរាជធានីភ្នំពេញ ដោយសារជ្រលងសម្ពាធទាបរុញពីសមុទ្រឥណ្ឌា ព្រមពេលជាមួយគ្នានេះខ្យល់ពីសមុទ្រចិនខាងត្បូង(កើត) ក៏បានចាប់ផ្តើមបង្កើនឥទ្ធិពលជាបន្ត បន្ទាប់ជាមួយនឹងបាតុភូតផ្សេងៗ ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ វិសម្ពាធនិងអាចមានដល់កម្រិតជាកូនព្យុះ អំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខ។

ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២១ថា រសៀលនេះ មានភ្លៀងធ្លាក់លើរាជធានីជាមួយនឹងខ្យល់បក់បោកខ្កាំងដោយសារឥទ្ធិពល នៃជ្រលងសម្ពាធទាប រុញមកពីសមុទ្រឥណ្ឌានិងការកើនឡើងជាលំដាប់នៃឥទ្ធិពល ខ្យល់រុញមកពីសមុទ្រចិនខាងត្បូង (កើត) ធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កើតមានឡើងស្ទើររាល់ជាថ្ងៃ ជាពិសេសនៅតំបន់ទំនាប កណ្តាលភាគ ពាយព្យ។

បាតុភូតទាំងពីរបានកើតមាន ឡើងព្រមគ្នានេះធ្វើឱ្យស្ថានភាពភ្លៀងនិងខ្យល់វិលវល់ម្តងរុញមកពីនិរតី ម្តងរុញ មកពីឦសាននិងម្តងរុញមកពីសមុទ្រចិនខាងត្បូង(កើត) តែចាប់ពីចុងសប្តាហ៍ នេះទៅខ្យល់រុញមកពីសមុទ្រចិនខាងត្បូងនឹងបង្កើនឥទ្ធិពល បង្កឱ្យមានបាតុភូត ផ្សេងៗកើតឡើងជាបន្តបន្ទាប់។
ឯកឧត្តម ចាន់ យុត្ថា និយាយឱ្យដឹងទៀតថា បាតុភូតផ្សេងៗនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិចបានចាប់ផ្តើមកើតមាននិងមានដំណើររុញមករកប្រទេសហ្វីលីពីន រួចឆ្លងចូលក្នុងសមុទ្រចិនខាងត្បូងក្លាយទៅជាវិសម្ពាធ(TD) ឬជាកូនព្យុះទី២នៅ ក្នុងសមុទ្រចិនខាងត្បូងអំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយនៅពេលនេះ ខ្យល់ពីសមុទ្រប៉ាស៊ីហ្វិកខាងលិច បានរុញចូលមកក្នុងសមុទ្រចិនខាងត្បូងជាបន្ត បន្ទាប់ ធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅក្នុងប្រទេសកម្ពុជារាល់ ថ្ងៃជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់ត្រូវប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២១បាន ជូន ដំ ណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៧-១៣ខែមេសាថា ព្រះរាជា ណា ចក្រកម្ពុជានៅចន្លោះពេលនេះទទួលរងឥទ្ធិពល ពីជ្រលងនៃ សម្ពា ធ ទាប ឥណ្ឌា និងខ្យល់អាគ្នេយ៍បក់ពីសមុទ្រចិនខាងត្បូងដែលធ្វើឱ្យបណ្តាខេត្ត នៅ តំបន់ វាល ទំ នាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ, អាចមានភ្លៀងក្នុងកម្រិតពីមធ្យម ទៅ បង្គួរក្នុង នោះផ្នែកខ្លះអាចមានភ្លៀងច្រើន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner