អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យគោលដៅឈរជើង របស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ

អត្ថបទដោយ៖
ធី ដា

លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី៩មេសា បានដឹកនាំមន្ត្រីពាក់ពន្ធ័ ចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្ដាល ដោយអនុវត្តតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩។

លោក អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ការចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ចនោះ ដើម្បីចុះសួរសុខទុក្ខ និងនាំយក អំណោយមួយចំនួន ចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ច រឹតបន្ទឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលខេត្ត បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាលបានគិតគូរពី សុខភាពសាធារណៈ គិតគូរពីអាយុជីវិតប្រជាពលរដ្ឋក្នុងគ្រួសារ និងសង្គមជាតិ ។

ចំពោះ អ្នកចំណូលស្រុកត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌល ចត្តាឡីស័ក លោកអភិបាលខេត្តបានណែនាំឲ្យអនុវត្តឲ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុង សហគមន៍ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner