អាមេរិកផ្ដល់ថវិកា១លាន៦សែនដុល្លារ សម្រាប់អនុវត្តន៍គម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្អោមនៅភាគខាងកើតនៃប្រទេសកម្ពុជា

នៅថ្ងៃទី៩មេសានេះ លោក Rune Kristian Dale-Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា និង លោកហេង រតនា អគ្គនាយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC បានចុះហត្ថលេខាលើគម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្អោមនៅភាគខាងកើតនៃប្រទេសកម្ពុជា(CMRS) នៅទីបញ្ជាការស៊ីម៉ាក់ រាជធានីភ្នំពេញ ។ លោកហេង រតនា បានឲ្យដឹងថា គម្រោងនោះ មានទឹកប្រាក់ចំនួន១លាន៦សែន ដុល្លារអាមេរិក ដែលមានរយ:ពេលមួយឆ្នាំ គឺចាប់ផ្តើមពីថ្ងៃទី១មីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២២ និងត្រូវប្រើប្រាស់កម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួនប្រមាណជាង២០០នាក់ ។

លោកថា កំលាំងបែងចែកជាក្រុមធ្វើប្រតិបត្តិការនៅគោលដៅតាមខេត្តនានាភាគខាងកើតនៃប្រទេសកម្ពុជា។ គម្រោងនោះមានផែនការរំដោះចំការគ្រាប់បែកចង្កោមទំហំ ២៣លាន៧សែន៦ម៉ឺន ម៉ែត្រក្រឡា ការស្រាវជ្រាវបច្ចេកទេសសើផ្ទៃដីប្រមាណ៣៥គីឡូម៉ែត្រក្រឡា និងឆ្លើយតបសំណើបន្ទាន់ៗពីសហគមន៍ឱ្យបាន១ពាន់៣២០ សំណើ។ ថវិកាគាំទ្រគំរោងនោះ បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គការNPA ដើម្បីសហការជាមួយអង្គភាពស៊ីម៉ាក់ក្នុងកិច្ចប្រតិបតិ្តការស្រាវជ្រាវនិងបោសសំអាតតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាមនៅកម្ពុជា។

លោកហេង រតនា ក្នុងពិធីនោះ បានថ្លែងអំណរគុណ ចំពោះលោកRune Kristian Dale-Andresen និងលោកស្រី Portia Stratton ដែលខិតខំសរបសំរួលគម្រោងនោះ។ សូមរំលឹកជូនផងដែរថា គម្រោងកាលពីឆ្នាំ២០២០ដល់ឆ្នាំ២០២១កន្លងទៅ បានសម្រចលទ្ធផលមានជាអាទិ៍ដូចជា បានរំដោះតំបន់គ្រាប់បែកចង្កោមចំនួន ១១៣ មានផ្ទៃដីសរុបទំហំ ៣១លាន៧សែន៥ម៉ឺន៤ពាន់២៤៣ម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់បែកចង្កោមនិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន១ម៉ឺន១ពាន់១០៨គ្រាប់ ផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋចំនួនបាន១៣ម៉ឺន៤ពាន់៩១៩នាក់ ស្រាវជ្រាវព័ត៌មានបឋមបានចំនួន២៩៩ភូមិ រកឃើញចម្ការគ្រាប់បែកង្កោមចំនួន៤១៨ ដែលមានផ្ទៃដីស្មើនឹង ៤៧លាន៤សែន៦ម៉ឺន៧ពាន់៩០១ ម៉ែត្រក្រឡា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner