នាយករដ្ឋមន្ត្រី​ថៃ​​ ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ធ្វើ​តេ​ស្ត​កូ​វី​ដ​១​៩​

លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ត្រូវ​បាន​យក​សំណាក​តេ​ស្ត​រក​ជំងឺ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ថ្មីៗនេះ ក្រោយពេល​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​បាន​ឆ្លង​ជំងឺ​នេះ​។​ សមាជិក​គណៈរដ្ឋមន្ត្រី​ដទៃទៀត​ក៏​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ ​ខណៈ​ដែល​មានការ​ផ្ទុះ​ការ​ឆ្លង​ថ្មី​ចេញពី​កន្លែង​ក​ម្សាន្ត​សប្បាយ​ពេលយប់​នៅ​ក្រុង​បាងកក​ ​ដែលគេ​កំពុង​ភ័យ​ព្រួយ​ពី​ការ​រាលដាល​រលក​ទីបី​។

​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថា​ ​រដ្ឋមន្ត្រី​ជាច្រើន​រូប​និង​សមាជិកសភា​ក្នុង​គណបក្ស​ភូម​ចៃ​ថៃ​ ​បាន​ចាប់ផ្តើម​ធ្វើ​ច​ត្តាឡី​ស័ក​១​៤​ថ្ងៃ​។​

​ទោះជាយ៉ាងណា​ ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​វីដេអូ​ផ្សាយបន្តផ្ទាល់​។​ ​មុន​កិច្ចប្រជុំ​នេះ​ ​ប្រា​យុទ្ធ​បាន​និយាយ​ថា​ ​លោក​បាន​ធ្វើ​តេស្តិ៍​រក​កូ​វី​ដ​១​៩​ ​តែ​លទ្ធផលអវិជ្ជមាន​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner