ពលរដ្ឋអ្នកបើកកាណូតម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមជនល្មើសបើកកាណូតបំបុក ខណៈដែលកំពុងដឹកមន្រ្តីសមត្ថកិច្ចជលចុះបង្រ្កាបបទល្មើសនៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ពលរដ្ឋអ្នកបើកកាណូតម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមជនល្មើសបើកកាណូតបំបុក ខណៈដែល កំពុងដឹកមន្រ្តីសមត្ថកិច្ជលចុះបង្រ្កាបបទល្មើស នៅលើផ្ទៃបឹងទន្លេសាបក្នុង ភូមិសាស្រ្តខេត្តពោធិ៍សាត់ ។ នាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់បានបញ្ជាក់អោយដឹងថា ក្រុមសមត្ថកិច្ចដែលល្បាតការពារកន្លែងអភិរក្សជលផល បានប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើប្រាស់នូវឧបករណ៍អួនកែច្នៃអូសទាញដោយកាណូតច្រើនគ្រឿង     ជនរងរបួស(ឡេង ពេជ្រ)និងមន្រ្តីយោធា១នាក់ដែលប្រចាំការជាមួយមន្រ្តីរដ្ឋបាលជលផលចេញទៅជួយ ដោយក្រុមជនប្រព្រឹត្តបទល្មើសប្រើប្រាស់នូវកាណូតទំនើបៗដែលមាបល្បឿនលឿន និងមានសាម៉ែលមើលនៅទីងងឹតផងនោះ បានបើកកាណូតមកបុកទាំងកម្រោលបណ្ដាលឲ្យចំជនរងគ្រោះធ្លាក់ទឹក ថែមទាំងមុតនឹងស្លាបចាក់កាណូតបាក់ឆ្អឹងត្រគៀកយ៉ាងធ្ងន់ ក្រោយដឹងហេតុការណ៍ការណ៍នេះភ្លាមកម្លាំងច្រើនស្ថាប័នបានចេញជួយអន្តរាគមន៍ និងបានផ្ទុះអាវុធមួយប្រាវជាមួយនិងក្រុមជនល្មើសបានបើកកាណូតគេចបាត់អស់ ដោយបន្សល់នូវវត្ថុតាងអួនកែច្នៃចំនួន៣វង់។ ភ្លាមៗនោះសមត្ថកិច្ចបញ្ជូនតៃកុងកាណូតមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូរពេទ្យសម្រួលបញ្ជូនបន្តទៅមន្ទីររាជធានីភ្នំពេញ ចំពោះក្រុមមុខសញ្ញាជាជនល្មើសវៀតណាម មកពីតំបន់ចុងភ្នាសនៃខេត្តសៀមរាប សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធខេត្តពោធិ៍សាត់ និងខេត្តសៀមរាបបានសហការការគ្នាបើកការស្រាវជ្រាវបន្ទាន់ដើម្បីរកមុខក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងពី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនៅលើទឹកបឹងទន្លេសាប ស្ថិតនៅត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានអោយដឹងថា តាមការបញ្ជាក់អះអាងរបស់មន្រ្តីរដ្ឋបាលជលផល និងកងកម្លាំងប្រដាប់អាវុធ បានបញ្ចាក់ឱ្យដឹងថា ជនរងរបួសឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាប្រជាពលរដ្ឋ និងជាអ្នកបើកបរកាណូតឲ្យមន្រ្តីរដ្ឋបាលជលផល(សង្កាត់រដ្ឋបាលជលផលកណ្ដៀង)៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner