ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣.១៣លាននាក់ ក្នុងនោះស្លាប់ជាង២១ម៉ឺននាក់ និងជាសះស្បើយជាង៩៥ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន១៣ម៉ឺន៨ពាន់៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២១ម៉ឺន៧ពាន់៩៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៥ម៉ឺន៥ពាន់៦៩៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។

ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣ម៉ឺន៥ពាន់៧៦៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៩ពាន់២៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់២៣៨នាក់ ។

២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន២ពាន់១២៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១២ម៉ឺន៣ពាន់៩០៣នាក់ ។

៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន១ពាន់៥០៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៨ពាន់៩៤១នាក់ ។

៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន៥ពាន់៩១១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៦៦០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៦ពាន់៨៨៦នាក់ ។

៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន១ពាន់១៤៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៦៧៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។

៦-អាល្លឺម៉ង់ ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៩ពាន់៩១២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៣១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៧ពាន់៤០០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner